Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួ...

(Khmer) ឯកឧត្ដម ឃួង ស្រេង ជួបសម្ដែងការគួរសមជាមួយឯកឧត្ដម មិកាមិ ម៉ាស្សាហិរូ

Published Date: Wednesday, November 20, 2019, 10:14 AM

(Khmer)

នារសៀលថ្ងៃពុធ ០៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម មិកាមិ ម៉ាស្សាហិរូ ( H.E. Mr. MIKAMI Masahiro ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងស្វែងយល់អំពីការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ និងការទាញយកថាមពលពីសំរាម ( Waste Energy )។

76793160_1328952027285546_3058685312310968320_o 76717453_1328952977285451_3011638206190845952_o
ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញឯកឧត្ដម ឯកអគ្គរដ្ឋទូតក៏បានចាប់អារម្មណ៍ខ្លាំងផងដែរ ដោយឯកឧត្ដមនឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ៕