(Khmer) ពិធីចាប់ឆ្នោតផ្តល់ជូនដីឡូត៍ជូនប្រជាពលរដ្ឋនៅតំបន់ប្រឡាយស្ទឹងមានជ័យ
Published Date: Wednesday, June 06, 2018, 9:58 PM
(Khmer)
ក្នុងយុទ្ធសាស្រ្តដោះស្រាយទឹកជំនន់នៅរដូវវស្សាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ និងដើម្បីបើកមុខទឹកតាមប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំគម្រោងស្ថាបនាមាត់ប្រឡាយសងខាងជាបេតុង។ នៅជំហានទី១នេះ ប្រជាពលរដ្ឋរស់នៅលើខ្នងប្រឡាយចំនួន ១៥៣ខ្នងផ្ទះ/៥៧២ខ្នងផ្ទះ ត្រូវបានរៀបចំចាប់ឆ្នោតយកដីឡូត៍ដែលមានរបៀបរៀបរយ នៅតាមមាត់ប្រឡាយដែលបានស្ថាបនារួចរាល់ ដែលមានការប្រទានកម្មដីពីរាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃពុធ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ បានប្រារព្ធពិធីចាប់ឆ្នោតផ្តល់ជូនដីឡូត៍ ដែលកិច្ចការទាំងនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញជាអធិបតីដ៏ខ្ពង់ខ្ពស់។