(Khmer) គណៈប្រតិភូសាលារាជធានីភ្នំពេញចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត
Published Date: Sunday, November 03, 2019, 9:41 AM
(Khmer)
នាព្រឹកថ្ងៃអាទិត្យ ០៧កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តសន្សំកុសល ក្នុងព្រះដំណើរអនិច្ចធម្ម កាលពីថ្ងៃអង្គារ ០២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ១០៦ព្រះវស្សា ដោយព្រះជរាពាធ។