(Khmer) កិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ
Published Date: Wednesday, July 18, 2018, 12:51 PM
(Khmer)
នារសៀលថ្ងៃពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ ដែលកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងនេះតែម្ដង ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺកម្មសិទ្ធិដីធ្លីត្រឹមត្រូវ។
ឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យនេះឱ្យបានឆាប់រហ័សទាំងគុណភាព និងប្រសិទ្ធភាពការអនុវត្តការងារ៕
