(Khmer) ករណីរថយន្តធំមួយគ្រឿងបានបើកបរខុសម៉ោងកំណត់នៅចំណុចស្ទឹងមានជ័យ
Published Date: Tuesday, February 26, 2019, 7:54 PM
(Khmer)
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់នៅចំណុចស្ទឹងមានជ័យ ដែលនៅពេលនេះអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការឃាត់ទាំងអ្នកបើកបរ និងរថយន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ សូមអ្នកបើកបររថយន្តធុនធំទាំងអស់គោរពនូវម៉ោងពេលដែលបានកំណត់ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។