(Khmer) ពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ
Published Date: Friday, July 20, 2018, 12:53 PM
(Khmer)
នាព្រឹកថ្ងៃសុក្រ ០៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ១.៥៦៥ក្បាលដីជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិដំណាក់ធំ១ និងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានប្រទានកម្ម និងចេញប័ណ្ណកម្មសិទ្ធិជូនដោយឥតគិតថ្លៃ ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងអនុវត្តការងារមួយនេះអោយមានប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាពស្មើៗគ្នា។