Home  /  News & Press Releases  /  Poor job organizing and managing community  /  (Khmer) កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងាររៀបចំកែ...

(Khmer) កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ

Published Date: Wednesday, July 18, 2018, 12:51 PM

(Khmer)

នា​រសៀល​ថ្ងៃ​ពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បាន​ដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ ដែលកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងនេះតែម្ដង ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺកម្មសិទ្ធិដីធ្លីត្រឹមត្រូវ។

ឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យនេះឱ្យបាន​ឆាប់រហ័សទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​៕

37357044_967284146785671_7569550838935322624_o 37330957_967283886785697_2690284458136829952_o 37276175_967283543452398_187769832672854016_o 37294488_967283376785748_3327501950953455616_o