អត្ថប្រយោជន៏
ភ្នំពេញបានដើរតួនាទីជារាជធានីនៃព្រះរាជាណាចក្រ កម្ពុជាជារៀងរហូតមក។ក្នុង នាមជារាជធានី នយោបាយ និងសេដ្ឋកិច្ចទីក្រុងនេះមានផលិតផលក្នុងស្រុក សរុបជា ទឹកប្រាក់ប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ ២០០៣) ដែលស្មើនឹង ២៨% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជាទាំងមូល ឬ អាចនិយាយបានថា ប្រជាជនក្នុងរាជធានីភ្នំពេញម្នាក់អាចរកចំណូល បានប្រមាណ ១.១៤០ ដុល្លារ ក្នុងមួយឆ្នាំ ដែលជាអត្រាមួយខ្ពស់ជាង ៣ដងបើប្រៀបធៀបទៅ នឹងអត្រាមធ្យមនៃចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗនៅ តំបន់ផ្សេងទៀតក្នុងប្រទេស។
ច្បាប់និងបទបញ្ជា
ព្រះរាជក្រម លេខ ០៣ នស.៩៤ ចុះថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៩៤ ពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានវិសាលភាពគ្របដណ្តប់លើការវិនិយោគនានាដែលអនុវត្តនៅ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង ឬ ជនបរទេស។
ធ្វើម៉េចនឹង…?
គំរោង វិនិយោគដែលទាបជាង ២.០០០.០០០០ USD ត្រូវបានរាជរដ្ឋាភិបាលសំរេច ប្រគល់សិទ្ធជូនអនុ គណៈកម្មការវិវិនិយោគរាជធានីមានសិទ្ធិសំរេចក្នុងការចុះ បញ្ជីសំណើសុំវិនិយោគជាគំរោងមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់។
អនុគណៈ កម្មការវិនិយោគរាជធានីភ្នំពេញ មានលេខាធិការដ្ឋានរបស់ខ្លួន (ការិយា ល័យវិនិយោគ) សំរាប់ដោះស្រាយការងារប្រចាំថ្ងៃ និងដើរតួនាទីជាយន្តការច្រកចេញ-ចូលតែមួយលើការងារ វិនិយោគនៅ រាជធានីភ្នំពេញ ។
ឱកាសវិនិយោគ
យើង ជឿជាក់ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា រាជធានីភ្នំពេញអាចផ្តល់ឱកាស ទូលំទូលាយគ្មានព្រំដែនសំរាប់ ការវិនិយោគ ដោយចាប់រាប់ពីវិស័យកាត់ដេរ និងផលិតកម្មធនស្រាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់ វិស័យអប់រំ និងសុខាភិបាល រហូតដល់ការធ្វើអាជីវកម្មលើធនធានធម្មជាតិមិនទាន់ទាញយក និង កសិឧស្សាហកម្មផងដែរ។