ទំព័រដើម  /  AIMF សមាជ  /  អភិបាលរាជធានី

ប្រវត្តិអភិបាលរាជធានី

HE-Khuong-Sreng

 

 

 

 

 

 

 

 

          ឯកឧត្តម ឃួង ស្រេង  កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៦  នៅខេត្តកំពង់ធំ។   នៅឆ្នាំ១៩៩២ គាត់បាន បញ្ចប់ការសិក្សាពីសាលាវិស្វកម្មនសសាកល​វិទ្យាល័យសូវៀត។ ឯកឧត្តម បានបន្តការសិក្សានៅកំរិតឧត្តមសិក្សា រហូតបានទទួលបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយក្នុងឆ្នាំ២០០៧ នៅពេលកំពុងបំពេញ ការងារជាមន្រ្តីរាជការ។

              ចាប់ពីខែមេសាឆ្នាំ១៩៩៨ ដល់ ខែកក្កដាឆ្នាំ១៩៩៩ ឯកឧត្តម ស្រេង បានបម្រើការជាមន្រ្តីនៅខណ្ឌទួល គោក។ ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ គាត់ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌទួលគោក។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែឧសភា ឆ្នាំ២០១២ លោក ស្រេង ត្រូវបានជ្រើសរើសជាអភិបាល ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ។

ចាប់ពីខែឧសភាឆ្នាំ២០១៥ លោកបានធ្វើការជាអភិបាលរងរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះលោកគីជាអភិបាល​រាជធានីភ្នំពេញ​។     ឯកឧត្តមអភិបាល ជាមន្រ្តីដ៏សកម្ម ប្រកប ដោយឆន្ទៈខ្ពស់ បានចូលរួមក្នុងការងារអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ការងារបម្រើសេវា  សាធារណៈ   ការដោះស្រាយរាល់បញ្ហាក្នុងសហគមន៍ ការងារអភិវឌ្ឍន៍រាជធានី ហេដ្ឋារចនាសម័្ពន្ធ រួមទាំងការចូលរួមចំណែកក្នុងការលើកទឹកចិត្តប្រជាជនឲ្យរក្សាសមិទ្ធិផលទាំងនោះ ទៀតផង។ គាត់បានរៀបការ ហើយមានកូនស្រី ៣នាក់ និងកូនប្រុសម្នាក់។

 ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ មានភារកិច្ចគ្រប់គ្រង ដឹកនាំកិច្ចការទូទៅ រួមទាំងកិច្ចការ នយោបាយ អធិការកិច្ច រដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ។

ព័ត៌មានផ្ទាល់ខ្លួន


 • នាមត្រកូលៈ ឃួង ស្រេង
 • ថ្ងៃខែឆ្នាំកំណើតៈ ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ១៩៦៦ 
 • ស្ថានភាពគ្រួសារៈ រៀបអាពារហ៍ពិពារហ៍ និងមានបុត្រចំនួន ០៤ នាក់

កំរិតវប្បធម៌


 • ១៩៧៣-១៩៨៧: សញ្ញាប័ត្រទុតិយភូមិ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
 • ១៩៨៨-១៩៩២: បរិញ្ញាប័ត្រវិស្វកម្ម នៅស.សហភាពសូវៀត
 • ១៩៩២-១៩៩៧: បរិញ្ញាប័ត្រ ម.នីតិសាស្ត្រសេដ្ឋកិច្ច
 • ២០០២-២០០៤: បរិញ្ញាប័ត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ ស.ចំរើនពហុបច្ចេកវិទ្យា
 • ២០០៤-២០០៧: សញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ

ប្រវត្តិការងារ


 • ខែ មិថុនា ឆ្នាំ ២០១៧ – បច្ចុប្បន្ន : អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី
 • ២០១២ – ២០១៧ : អភិបាលរងរាជធានីភ្នំពេញ
 • ២០០៩ – ២០១២ : អភិបាលខណ្ឌសែនសុខ
 • ២០០៨ – ២០០៩ : អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
 • ១៩៩៩ – ២០០៨ : អភិបាលរងខណ្ឌទួលគោក
 • ១៩៩៨ – ១៩៩៩ : មន្ត្រីសាលាខណ្ឌទួលគោក
 • ខែ មេសា ឆ្នាំ ១៩៩៨ : ថ្ងៃចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋ