ទំព័រដើម  /  រាជធានីភ្នំពេញ  /  ទិដ្ឋភាពទូទៅ

ទិដ្ឋភាពទូទៅ

ភ្នំពេញជារាជធានី និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ រាជធានីនេះមានការការកែសម្រួលដែនដីព្រំប្រទល់ ជាបួន ដំណាក់កាល ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ដំណាក់កាលទាំងបួននោះមាន៖

  • លើកទី១ គឺការបញ្ចូលស្រុកដង្កោ
  • លើកទី២ ការបង្កើតខណ្ឌឫស្សីកែវ
  • លើកទី៣ ការបញ្ចូល៤ភូមិ របស់ឃុំកន្ទោក មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ
  • លើក ទី៤ ការបញ្ចូល២០ឃុំ របស់ស្រុក៥(ពញាព្ញ, មុខកំពូល, កៀនស្វាយ, កណ្តាលស្ទឹង, អង្គស្នួល) នៃខេត្តកណ្តាល មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ។

ភូមិសាស្រ្ត


sample005

ភ្នំពេញ ស្ថិតនៅក្នុងតំបន់ខាងត្បូង-កណ្តាលនៃប្រទេសកម្ពុជា នៅ​ចំណុច ប្រសព្វ​នៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ។ ទន្លេ​ទាំង​នេះ​ផ្តល់​នូវ ប្រព័ន្ធអេកូឡូស៊ីទឹកសាប និងទន្លេ​ប្រកប​ដោយ​សក្តានុពល ជាធនធាន ដ៏សំខាន់សម្រាប់លក្ខខណ្ឌ បរិស្ថាន​ប្រកប​ដោយ​ចិរភាព សោភ័ណភាព ធម្មជាតិ និង​វប្បធម៌​ប្រកប​ដោយភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រជាជននៅរាជធានី ភ្នំពេញ តាំង​ពីអតីតកាល​រហូតមកដល់បច្ចុប្បន្ន ។

ភ្នំពេញ ស្ថិតនៅចំពីមុខទន្លេ​​មេគង្គ ដែលជាទន្លេដ៏សំខាន់នៅអាស៊ី មាន​បណ្តោយប្រវែង ៤.២០០ គីឡូម៉ែត្រ (២៦១០ ម៉ាយ) ។ ប្រភពដើមនៃ ទន្លេនេះ គឺមកពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ។ ទន្លេនេះហូរកាត់ ប្រទេសកម្ពុជាពីជើងទៅត្បូង មានបណ្តោយ សរុបប្រវែង ៤៨៦ គីឡូម៉ែត្រ (៣០២ ម៉ាយ) ហើយ​កាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ជា​ចំណុច​ប្រសព្វទន្លេបួនមុខ បង្កើតបាននូវប្រព័ន្ធអេកូឡូស៊ី និង​ទឹក​សាប ដ៏គួរអោយទាក់ទាញសម្រាប់ រាជធានីភ្នំពេញ ។

អាកាសធាតុ


មានអាកាសធាតុក្តៅ ពេញមួយឆ្នាំ ដោយគ្រាន់តែមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ។ នៅក្នុងរាជធានី កម្រិត សីតុណ្ហភាពមានចាប់ពី ១៨ អង្សារ ដល់ ៣៨ អង្សារ សេ (៦៤ ដល់ ១០០ អង្សារ ហ្វារិនហាយ) ។

មានរដូវចំនួនពីរ គឺ ៖

  • រដូវប្រាំង ចាប់ពីខែធ្នូ ដល់ខែឧសភា (រយៈពេល៦ ខែ)
  • រដូវវស្សា ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា (រយៈពេល ៦ ខែ)

ផ្ទៃដី និងប្រជាជន


ផ្ទៃដី ប្រជាជន ស្រីចំនួន ចំនួនគ្រួសារ ដង់ស៊ីតេ ខណ្ឌ សង្កាត់ ភូមិ
678.46គីឡូម៉ែត្រក្រឡា0.37%នៃផ្ទៃដីសរុបប្រទេស 1,501,725 នាក់ 792,926 នាក់ 295,358 2,213 នាក់/គម2 8 96 897

sample006

សេដ្ឋកិច្ច


  • ផលិតផល ក្នុងស្រុកសរុបសំរាប់ប្រជាជនម្នាក់ ៧៦៩ដុល្លារអាមេរិក (ឆ្នាំ២០០៩) ផលិតផលក្នុងរាជធានីភ្នំពេញសរុបសំរាប់ប្រជាជនម្នាក់ ៨២០ដុល្លារអាមេរិក (ឆ្នាំ២០០៥)
  • ការវិនិយោគ ៖ បីភាគបួននៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅក្នុងប្រទេសទាំងមូល
  • ការដឹកជញ្ជូន ៖ បីភាគបួននៃប្រទេសទាំងមូល
  • ទេសចរណ៍ ៖ ៩៥០.០០០ នាក់ ក្នុងមួយឆ្នាំ

→ ច្រកទ្វារនៃកំណើនសេដ្ឋកិច្ច

  • លិច-កើត ៖ បាងកក-ភ្នំពេញ-ហូជីមិញ (ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស)
  • កើត-ត្បូង ៖ (កំពង់ផែ)ក្រុងព្រះសីហនុ-ភ្នំពេញ-តំបន់ទន្លេមេគង្គលើ (ផ្លូវគោក ផ្លូវដែក មាគ៌ាទស្សនាមេគង្គ ៘)