ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលផ្លូវ នឹ...

រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលផ្លូវ នឹងដាក់បណ្ដាញលូ នៅផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល

ថ្ងៃចេញផ្សាយ: Wednesday, July 07, 2021, 8:26 PM

img77215 img77214

 

 

 

 

 

               ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបី រាជធានីភ្នំពេញ បាននឹងកំពុងប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន។ ប៉ុន្តែទោះបីជាយ៉ាងក្តី ឯកឧត្តម ឃួង ស្រេង មិនបានភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើមនោះទេ មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀតទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ មិនមានការថមថយនោះ។

ជាក់ស្តែនៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុលផ្លូវ នឹងដាក់បណ្ដាញលូ នៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុលហៅ (ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀតនៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងផងដែរ។

កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននឹងកំពុងធ្វើការជួសជុលដោយចាក់បេតុងឆ្អឹងដែក កំរាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រ និងទទឹង ពី ១៨ម៉ែត្រ ទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ។

ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការដាក់ប្រព័ន្ធលូបង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។

ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) កែងផ្លូវ៣៧១ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិច ដោយជំនន់ទឹកភ្លៀង នៅតំបន់នេះ៕

img77219 img77211 img77212 img77213 img77218 img77217