ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានភ្នំពេញ ណែនាំដល់...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានភ្នំពេញ ណែនាំដល់ខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីរភ្នំពេញទៅ ភ្ជុំបិណ្ឌនៅស្រុកកំណើត និងចូលភ្នំពេញវិញ

ថ្ងៃចេញផ្សាយ: Monday, October 04, 2021, 2:27 PM

img410216 img4102115

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំតាមប្រពន្ធ័ Video Conference បន្ទាន់នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០២១​នេះ សំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំរាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លេខ០៧ស.រចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការព្រួយបារម្មណ៏ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឧិកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទាឱ្យយើងត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រក -ចេញចូលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ក្នុងគោល​ដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ ឯកឧត្តមបន្តថា៖ការនឿយហត់របស់យើង គឺជាពលីកម្មដ៏មានតំលៃដើម្បីសុខ​មាល​ភាព​ប្រជាពលរដ្ឋយើង។ ឯកឧត្តមអភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឱ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន, តាមច្រកចេញ-ចូលរាជធានីភ្នំពេញ ឬកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ៣កុំ ៣ការពារ ពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ចូលក្នុងរោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ នឹងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង,ក្រុមគ្រួសារខ្លួន។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងញែកកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត,បៀហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

img4102110 img4102112 img410212 img4102114 img410214 img4102113 img410215 img4102111 img410211 img410213 img410217 img410219