ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុន មីងសឹង គ្រូប ឯ.ក ប្រគល់ភេសជ្ជៈ ២៥០កេស...

ក្រុមហ៊ុន មីងសឹង គ្រូប ឯ.ក ប្រគល់ភេសជ្ជៈ ២៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពប្រជាពលរដ្ឋ រងគ្រោះ ពីមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, September 03, 2021, 11:32 AM

img39213 img39214

 

 

 

 

 

           ភេសជ្ជៈ ចំនួន ២៥០កេស ត្រូវបានលោក HUANG QIYUAN អគ្គនាយក ក្រុមហ៊ុន មីងសឹង គ្រូប ឯ.ក និងលោកស្រី LU JINGYI លោក ហេង ហាក់ម៉ុង តំណាងសមាគម ខេមបូស៊ីណូ អុីនវេសមែន នាំយកមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ ពីមេរោគ កូវីដ-១៩ (Covid-19)។

            ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ហួត ហៃ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី​គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ៖ លោកអគ្គនាយកក្រុមហ៊ុន និងលោកស្រី ដែលបានឧបត្ថម្ភ ៖ ភេសជ្ជៈ ចំនួន ២៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ ពីមេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និង​រាជរដ្ផាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ  ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

             ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ  ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន នឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។

            សមានចិត្តដ៏ប្រពៃនេះ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល  រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជន​កម្ពុជាទាំងអស់៕

img39217 img39216 img39215 img39213 img39212 img39211 img39219 img39218