ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ធុ...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ ទឹកថ្នាំ និងថវិកាដល់ខណ្ឌទាំង១៤ ដើម្បីធ្វើសកម្មភាព បង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Tuesday, March 30, 2021, 3:27 PM

img300321003 img300321001

 

 

 

 

 

        ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កា និងទប់ស្កាត់ជំងឺនេះ ដោយបានដាក់ចេញជាវិធានការ និងការណែនាំជាច្រើន ជាមួយនឹងការឧបត្ថម ជាឧបករណ៍ សម្ភារៈ ស្បៀងអាហារ និងថវិកា ដើម្បីឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ជំងឺនេះឱ្យបានល្អប្រសើរ ពិសេសបញ្ចប់ឱ្យបានលឿន។

ជាក់ស្តែងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង បានផ្តល់ធុងបាញ់ថ្នាំសម្លាប់មេរោគ និងទឹកថ្នាំ ព្រមទាំងថវិកាមួយចំនួនជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាព ក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នេះ។

បើតាមលោក កែ ពន្លក នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ថា ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។ នៅថ្ងៃនេះ ឯកឧត្តមបានផ្តល់ជូននូវធុងបាញ់ថ្នាំសម្លាប់មេរោគ និងថវិកាមួយចំនួនជូនដល់ ខណ្ឌទាំង១៤ ដោយក្នុង មួយខណ្ឌទទួលបានធុងបាញ់ថ្នាំសម្លាប់មេរោគចំនួន ៣គ្រឿង ជាមួយទឹកថ្នាំ និងថវិកា ចំនួន ១០លានរៀល ដើម្បីជួយសម្រាលការចំណាយដល់អាជ្ញាធរខណ្ឌ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នេះ។

គួរបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តម ឃួង ស្រេង តែងបានប្រគល់ម៉ាស អាល់កុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥ នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនឹងការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបាននូវវិធានការ «៣កុំ និង ៣ការពារ»

img300321004 img300321005 img300321006 img300321002