ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ...

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយផ្ទាល់ ចុះលាងសម្អាតភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងបុរីត្រពាំងថ្លឹង ក្រោយរងនូវការជន់លិច

ថ្ងៃចេញផ្សាយ: Tuesday, October 27, 2020, 3:15 PM

img271020028 img271020033

 

 

 

 

 

             ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។

ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម នៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ពេលដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំង កងទ័ព កងនគរបាលផងដែរនោះ បានរួមគ្នាលាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននឹងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាត ភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។

គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឱ្យតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ ទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។

ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យយករថយន្តពន្លត់អគ្គិភ័យមកបន្ថែមទៀត ដើម្បីជួយបាញ់ បូម និងលាងសម្អាត ក្នុងនោះក៏មានបាញ់បូម និងលាងសម្អាត ដោយប្រើសាប៊ូផងដែរ ដោយប្រើរថយន្តសរុបទាំងអស់ប្រមាណ២០គ្រឿង ក្នុងនោះរថយន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី​ភ្នំំពេញ រថយន្តស្នងការដ្ឋានគរបាលរាជធានី និងរថយន្តរបស់កងរាជអាវុធហត្ថផងដែរ។

img271020031 img271020030 img271020027 img271020026 img271020032 img271020019 img271020022 img271020025 img271020021 img271020018 img271020023 img271020024 img271020017 img271020016 img271020015 img271020014 img271020013 img271020012 img271020011 img271020010 img27102009 img27102008 img27102007 img27102006 img27102005 img27102004 img27102003 img27102002 img27102001