ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បើកការ...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែប្រវែងជាង១គីឡូម៉ែត្រ ពីផ្លូវ២១៧ ដល់ផ្លូវ២៧១

ថ្ងៃចេញផ្សាយ: Monday, July 26, 2021, 3:53 PM

img267216 img2672111

 

 

 

 

 

             កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ ដល់ផ្លូវ២៧១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយ​ពីដោះស្រាយផលប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់ កាលពី២សប្តាហ៍មុននេះ។

            ការដ្ឋាននេះបានបើកឱ្យដំណើរនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរជំនាញផងដែរ។

            មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឱ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវមានលក្ខណៈតូចចង្អៀត។ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងបើកផ្លូវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីឱ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។ ក្នុងនោះយើងសូមកោតសរសើរផងដែរដែលបងប្អូនរស់នៅអមសងខាងផ្លូវនេះសុខចិត្តកាត់ផ្ទះឬរបងថ្មផ្ទះ និងតួផ្ទះរបស់ខ្លួនចេញ ក៏ដើម្បីឱ្យអាជ្ញាធរពង្រីកផ្លូវឱ្យបានធំទូលាយ។

            កំណាត់ផ្លូវនេះមានប្រវែងជាង ១.៣៧០ម៉ែត្រ មានទទឹង ១២ម៉ែត្រ ទៅ ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុងឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ។

            មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ៖ ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដី ស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្តសហការជាមួយអាជ្ញាធរក្នុងការរុះរើចេញ កាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។

            ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់។

img2672128 img2672125 img267218 img267217 img267219 img2672110 img2672112 img2672113 img2672114 img2672115 img2672117 img2672118 img2672129 img2672119 img2672123 img2672122 img2672127 img2672124 img2672120 img2672121 img2672126 img2672116 img267211 img267212 img267213 img267214