ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ...

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៥ ខែឧសភានេះ បានចំនួនជាង១លាន៧សែននាក់ហើយនៅរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, May 26, 2021, 4:48 PM

img260521c1 img260521c16

 

 

 

 

            សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅគិត ត្រឹមថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលម៉ិញនេះ ចាក់បានចំនួនជាង ១លាន៧សែននាក់ហើយ នៅរាជធានីភ្នំពេញ ដោយក្រុមការងារគ្រូពេទ្យ និងអាជ្ញាធរដែនដីបានកំពុងសម្រុកចាក់យ៉ាងមមាញឹកបំផុត ដើម្បីធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះបានគ្រប់គ្នា សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។

            បើយោងតាមរបាយការណ៍តបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ គិតត្រឹមថ្ងៃ២៥ ខែឧសភានេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន ១.៧១៤.៧៨៥នាក់ហើយ ខណៈដែលកាលពីថ្ងៃទី២៤ ខែឧសភា មានចំនួន ១.៦៣៣.២៦២នាក់ (សរុបទាំងពីរលើក)។ មានន័យថា ៖ សម្រាប់រយៈពេល១ថ្ងៃ នៃថ្ងៃទី២៥ ខែឧសភា ម្សិលម៉ិញនេះ ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋបានចំនួន ៨១.៥២៣នាក់។

            គួររំលឹកថា ៖ កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលម៉ិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីអំពាវនាវមួយដល់ម្ចាស់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជនទាំងអស់ ត្រូវអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន ទៅទទួលយកការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅក្នុងរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល កាត់បន្ថយឲ្យបានជាអតិបរមានូវការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ ចូលក្នុងសហគមន៍៕

img260521c2 img260521c3 img260521c4 img260521c8 img260521c9 img260521c10 img260521c5 img260521c6 img260521c11 img260521c12 img260521c13 img260521c14