ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាឱ្...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យខណ្ឌទំាង១៤ បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: Thursday, October 22, 2020, 3:53 PM

img22102004 img22102001

 

 

 

 

 

              អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យខណ្ឌទំាង១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យកម្លំាងចម្រុះ និងអាជ្ញាធរមូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់ និងអង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ដើម្បីប្រឆំាងតវ៉ានៅគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ស្កាត់ឱ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម និងមិនឱ្យក្រុមណាមួយមកបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។

img22102005 img22102002