ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈអភិបាលរាជធានីភ្នំពេញ ពិភាក្សាលើសេចក្តីសំរេច ...

គណៈអភិបាលរាជធានីភ្នំពេញ ពិភាក្សាលើសេចក្តីសំរេច ស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតិ ជាគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានី ភ្នំពេញ

ថ្ងៃចេញផ្សាយ: Saturday, May 22, 2021, 3:53 PM

img2205216 img22052112

 

 

 

 

 

            ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ៖  ក្នុងសេចក្តីសំរេចលេខ១១៥/២១សសរ ត្រង់ប្រការមួយបញ្ជាក់ថា ៖ ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតិគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ។

ឯកឧត្តមអភិបាលបញ្ជាក់ថា ៖ ការដាក់ឲ្យដំណើរការឡើងវិញគឺសំរាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ ចំពោះផ្សារមិនរៀបរយ មិនមានការគ្រប់គ្រងច្បាស់លាស់ គឺមិនអនុញ្ញាតិឱ្យបើកទេ។ បំរាមគោចរណ៏ក្នុងតំបន់លឿង ត្រូវបានបញ្ចប់។ គ្រប់ទីផ្សារ ភោជនីយ៏ដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជះ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជះគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ និងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសអនុវត្តវិធានការ ៣កុំ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចំពោះសកម្មភាព ការងារ មុខរបរ និងអាជីវកម្ម ក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទ៏ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បះ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៏អនុញ្ញាតិដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី។

ឯកឧត្ត ឃួង ស្រេង លើកឡើងថា ៖ ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះ និងស្លាប់តើយើងជ្រើសរើសយកមួយណា។ ឯកឧត្តអភិបាលបានណែនាំឱ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំ ពីការការពារ ការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ-១៩។ ពាក់ពន្ធ័នឹងការបើកផ្សារលក់ដូរឡើងវិញនេះគឺសំរាប់តែផ្សាររៀបរយតែប៉ុណ្ណោះ។ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃ គ្មានអនាម័យគឺមិនទាន់អនុញ្ញាតិឱ្យបើកលក់ទេ ព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅតែរាលដាលនៅឡើយ។ តែរដ្ឋបាល រាជធានីភ្នំពេញនឹងដកពិសោធន៏ វាយតំលៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។

ឯកឧត្តបន្តទៀតថា ៖ បើយើងដឹងថា បើកផ្សារទៅហើយធ្វើអោយរាលដាលជំងឺកូវីដ-១៩ និងបណ្តាលឱ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយរយះពេលសិនដោយមិនប្រថុយប្រថានបើកច្រក   មរណៈនោះទេ ដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់ លាស់តាមគោលការណ៏ណែនាំ៕

img22052122 img2205217 img2205218 img2205211 img2205212 img2205213 img2205214 img2205215 img2205219 img22052110 img22052111 img22052113 img22052114 img22052115 img22052116 img22052117 img22052118 img22052119 img22052120 img22052121 img22052123 img2205216