ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការដ្ឋានបុកស៊ីផាយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ ...

ការដ្ឋានបុកស៊ីផាយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ សម្រេចបានជាង១០០០ម៉ែត្រ ស្មើនិង៦៨ ភាគរយ

ថ្ងៃចេញផ្សាយ: Wednesday, January 22, 2020, 5:13 PM

img220120301 img2201203 img220120302 img220120303

 

 

 

 

 

 

 

 

            ក្រោមគំនិតផ្ដើមរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រែក្លាយប្រឡាយស្ទឹងមានជ័យពីទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីខណ្ឌ៣ ឬគ្រប់តំបន់ ហើយគម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

ការដ្ឋានបុកស៊ីផាយនៅប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារបានជាង១០០០ម៉ែត្រហើយ ស្មើនិង៦៨ ភាគរយ ដោយគ្រោងនិងបញ្ចប់នៅខែកក្កដាខាងមុខនេះ។   

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការដ្ឋានសាងសង់ប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានការងារមួយចំនួនធំហើយ ក្នុងនោះរួមមាន ៖ ទី១ ការងារបុក Sheet Pile ចាក់និងតម្លើងបង្កាន់ដៃបានប្រវែង ៧៦៣ម៉ែត្រ។ ទី២ ចាក់លូប្រអប់៣ជួរ ទទឹង៨ម៉ែត្រ បានប្រវែង ២៥៧ម៉ែត្រ។ សរុបសាងសង់បានប្រវែង១០២០ម៉ែត្រ លើប្រវែងសរុប១៥០០ម៉ែត្រ ស្មើនឹង៦៨%។ ទី៣ ជាទិសដៅគ្រោងបញ្ចប់ នៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ បើក្នុងករណីបានដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា។

    គួរបញ្ជាក់ថា តំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។  ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ  រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួន១៥២គ្រួសាររួចហើយ។  

ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះ ចំនួនជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

   ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោង តួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ  ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

img220120306 img220120307