ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់សម្ភារៈបរិក្ខាពេទ្យ...

រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់សម្ភារៈបរិក្ខាពេទ្យជាង១០មុខ ជូនមន្ទីរសុខាភិបាលរាជធានី ដើម្បីប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩

ថ្ងៃចេញផ្សាយ: Thursday, May 20, 2021, 3:10 PM

img2005212 img2005211

 

 

 

 

 

            គ្រឿងសម្ភារៈបរិក្ខាពេទ្យជាង១០មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាល់ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។

            ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ  ក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភីបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ   គណៈអភិបាលរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី ភ្នំពេញ។

            ចំពោះសម្ភារៈបរិក្ខាពេទ្យដែលប្រគល់ជូនខាងលើនេះរួមមាន៖ ស្រោមដៃ (Gloves) ចំនួន១០០ ,មួក (100pcs) ,វ៉ែនតា Eyes Glass ,អាវអៀមផ្លាស់ស្ទិក Apron ចំនួន១២០ ,របាំងមុខ  Face shield ចំនួន៣៦០,ប្រដាប់វាស់សម្ពាធឈាម  Blood Pressure ចំនួន២០, ប្រដាប់វាស់កម្ដៅ ចំនួន២០,ប្រដាប់វាស់កំរិតអ៊ុកស៊ីសែនក្នុង ឈាម Pulse Oxymeterចំនួន១០,កំប៉ុងដាក់ប្រ៊ីច  (Bleach solution spray bottle)ចំនួន១២០,Hand Sanitizing Portable Stand ចំនួន១២,ម៉ាសវះកាត់ (Sug\cil Mask)ចំនួន៤០០, អាល់កុល៧០%(5L) (Alcohor 70%     ចំនូន១០។

            គួរបញ្ជាក់ថា៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងជំ ងឺកូវីដ-១៩ ចំនួន៤១៥នាក់ ជាសះស្បើយចំនួន ៧៤៥នាក់ និង ស្លាប់ចំនួន ៥នាក់។ ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនេះមាន៤១១ករណី ឆ្លងក្នុងសហគមន៍ និងអ្នកដំណើរបរទេសចំនួន៤នាក់៕

img2005217 img2005213 img2005216 img2005215 img2005218 img2005214