ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងទព័នៅសមរ...

រដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងទព័នៅសមរភូមិមុខ បើទោះបីជាប់ដៃមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ក្តី

ថ្ងៃចេញផ្សាយ: Monday, April 20, 2020, 4:50 PM

img20042004 img20042010

 

 

 

 

 

           ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរះកងទ័ពជួរមុខ មានកងពលធំអន្តរាគមន៏លេខ៣, កងពលតូចអន្តរាគមន៏លេខ៩, វរះនគរបាលលេខ៧៩៣,បញ្ជាការដ្ឋានអង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៏លេខ១២៨ប្រចាំស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

            អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែងសុទ្ធសឹងជាអង្គភាពដែលចងសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ តែងបានផ្សាភ្ជាប់នូវមនោសញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយ និងបានជួយឧបត្ថម្ភដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីជាប់ជាប្រចាំតាំង ពីថ្នាក់ក្រុងដល់ថ្នាក់ខណ្ឌ ពិសេសគឺបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូនបងប្អូនដើម្បីសំរាលការលំបាកខ្វះខាតនិងលើកកំពស់ជីវភាពកងទ័ពនិងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។

            លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ទិសព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងផ្តល់ការជួយឧបត្តម្ភដល់កងទ័ពនៅសមរភូមិមុខនិងគិតគូពីសុខទុក្ខបងប្អូនកងទ័ពនិងគ្រួសារកងទ័ពតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

            លោកឧត្តមសេនីយ័ ស្រី ឌឹក ក៏បានលើកឡើងពីសភាពការណ៏តាមបណ្តោយព្រំដែនកម្ពុជា ថៃទិសប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំដែននៃសន្តិភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។

            ពាក់ពន្ធ័នឹងបញ្ហាជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ដែរនោះ លោកមេបញ្ជាការបានថ្លែងថា កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ទិសស្រុកជាំក្សាន្តគឺពុំមានកងទ័ពយើងណាម្នាក់មានឆ្លងជំងឺកូវីដ-១៩នោះទេដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។

            លោកឧត្តមសេនីស្រី ឌឹក បន្តទៀតថា ជំងឺកូវីដ-១៩គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខដែលយើងមើលមិនឃើញធ្វើអោយយើងលំបាកក្នុងការប្រយុទ្ធប្រឆាំង។ ដូច្នេះមានតែការខិតខំអនុវត្តការសំអាត ដោយឧស្សាហ៏លាងដៃនឹងសាប៉ូ ,អាល់កុលឬជេលសម្លាប់មេរោគ,ការប្រើម៉ាសការពារ និងជៀសវាងការប្រមូលផ្តុំគ្នានិងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។

            ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានលើកឡើងថា ទោះបីរដ្ឋបាលរាជធានីភ្នំពេញមានភាពមមាញឹកលើការងារអភិវឌ្ឍន៏ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចវរះកងទ័ព,វរះនគរបាលយើង ដែលកំពុងឈរការពារទឹកដីតាមបណ្តោយព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរ។ នេះជាមនោសញ្ចេតនាផ្សារភ្ជាប់ រវាងសមរភូមិមុខនឹងសមរភូមិក្រោយ។ ឯកឧត្តមអភិបាលរងក៏បានអំពាវនាវដល់កងទ័ពនិងកងនគរបាលបាលទាំងអស់ដែលកំពុងឈរជើងនៅទិសជួរមុខប្រសាទព្រះវិហារ និងស្ទឹងត្រែងត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមរយៈ ការធ្វើអនាម័យជាប់ជាប្រចាំគឺការពារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ដែលជាសត្រូវបំបាំងកាយយើងមើលមិនឃើញនោះទេ។

            នាឧិកាសនោះដែរ ឯកឧត្តម កើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទៅ    ផ្តល់ជូនវរៈកងទ័ព និងនគរបាល,បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះផ្តល់ជូនសំរាប់អង្គភាពកងពលធំអន្តរាគមន៏លេខ៣ មានទឹកប្រាក់១០លានរៀល ,ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩ ចំនួន៥លានរៀល,វរះនគរបាលការពារព្រំដែនលេខ៧៩៣ចំនួន៥លានរៀល ,បញ្ជការដ្ឋានអង្គរក្ស២០លានរៀល, កងពលតូចអន្តរាគមន៏លេខ១២៨ ចំនួន៥លានរៀល និងផ្តល់ជូនវរះសេនាតូចអន្តរាគមន៏លេខ២៨១.២៨២.២៨៣,២៨៤និង២៨៥ រួមទាំងការផ្តល់ជូនដល់នាយទាហាន,នាយទាហានរង និងពលទាហានសរុបជាថវិកាចំនួន ៤២០.៣៥០.០០០រៀល៕

img20042010 img20042005 img20042004 img20042001 img20042002