ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកលក់ដូរ នៅតាមដងផ្លូវតាមហាងនានា ក្នុងភូមិសាស្...

អ្នកលក់ដូរ នៅតាមដងផ្លូវតាមហាងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យលក់ដូរហួសម៉ោង០៩យប់ទេ បើទោះបី ការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ

ថ្ងៃចេញផ្សាយ: Sunday, August 01, 2021, 3:17 PM

news182122 news182121

 

 

 

 

 

              ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបីការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។

            ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលឯកឧត្តមដឹកនាំមន្ត្រី និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះអោយមានភាពម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង០៣ភ្លឺ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំលែងថ្មីដែលតា។

            បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់ និងមិនមានការយោគយល់ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិនឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង៩យប់រហូតទៅដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌនៅជាយក្រុងគឺមិនអនុញ្ញាតិអោយចូលក្រុងឡើយ។

news18213 news18211 news18212 news182126 news18216 news182113 news182114 news182112 news182111 news182122 news182120 news182119 news182127 news182131 news182129 news182128 news182125 news182124 news182116 news182115 news182118 news182117 news182110 news18219 news18218 news18217 news18215 news18214