ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយដៃគូអភិវឌ្ឍន៏ ផ្...

រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយដៃគូអភិវឌ្ឍន៏ ផ្សព្វផ្សាយសៀវភៅយុទ្ធសាស្ត្រគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ២០១៨-២០៣៥

ថ្ងៃចេញផ្សាយ: Wednesday, December 18, 2019, 4:39 PM

img18121901 img18121905

 

 

 

 

 

                 អភិបាលរង នៃគណៈអភិបាលលរាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ បានលើកឡើងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ទន្ទឹមនឹងការអភិវឌ្ឍន៏រីកចំរើនខាងលើនេះ  វាក៏បានបង្កនូវបញ្ហាដល់បរិស្ថាន តាមរយៈការប្រើប្រាស់ធនធានធម្មជាតិមិនប្រកបដោយនិរន្តរភាព ការបញ្ចេញសំណល់រឹង.រាវផ្សែងៗចូលក្នុងបរិស្ថាន  ក៏បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បរិស្ថាន ដូចជាការបំរែបំរួលអាកាសធាតុ,គ្រោះទឹកជំនន់ រាំងស្ងួត,ការឡើងកំដៅនៃភពផែនដី បញ្ហាសុខភាព និងបរិស្ថាន ជាដើម។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម ហួត ហៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលឯកឧតត្តមអញ្ជើញជាអធិបតីភាពតំណាងអោយ ឯកត្តតម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឧិកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅ(យុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ ២០១៨-២០៣៥)។

ឯកឧត្តម ហួត ហៃ បន្តថា សៀវភៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់ សំរាប់រាជធានីភ្នំពេញនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឪ្យកាន់តែប្រសើរឡើងថែមទៀតដល់ការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ អោយសំរេចបាននូវសក្តានុពលក្នុងការកែឆ្នៃសំណល់ ចំណេញទាំងផ្នែកសេដ្ឋកិច្ច ជួយបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពគ្រប់គ្រងសំណល់ប្រកបដោយបរិស្ថានល្អ និងសុខដុមរមនានៅក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានកើនឡើងជិត៣លាននាក់។

ការរៀបចំសៀវភៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ ក្រោមកិច្ចសហការពីអង្គការ UNEP.IETC ហៅកាត់ថា CCET របស់ជប៉ុន និងអង្គការNEXUS ប្រចាំប្រទេសកម្ពុជា និង    រដ្ឋបាលរាជធានីភ្នំពេញ។

លោក Kazunobu Onogawa សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន IGES និងជានាយកមជ្ឈមណ្ឌល CCET បានលើកឡើងថា ការគ្រប់គ្រងកាកសំណល់ គឺជាគ្រោងការដ៏សំខាន់ ដើម្បីធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់យើងមានសុខភាពល្អ និងមានផាសុខភាព។

លោកថា ជោគជ័យនៃការគ្រប់គ្រងសំរាមទាមទាឪ្យមានការផ្លាស់ប្តូរសង្គមទាំងមូលរួមទាំងការផ្លាស់ប្តូរ អាកប្បកិរិយារបស់ប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួនផងដែរ៕

img18121901 img18121904