ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន ស...

ឯកឧត្តម ឃួង ស្រេង ចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ នៅសង្កាត់រលួស ខណ្ឌដង្កោ

ថ្ងៃចេញផ្សាយ: Sunday, October 18, 2020, 9:20 AM

img17102002 img17102004

 

 

 

 

 

            ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ហើយនៅក្នុងរាជធានីភ្នំពេញដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋទាំងនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចយកចិត្តទុកដាក់គ្រប់ពេល មិនថាការហូបចុក ការស្នាក់នៅ និងការធ្វើអនាម័យដើម្បីសុខភាពល្អប្រសើរនោះទេ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម និងលោកជំទាវ អញ្ជើញចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោតជិត១០០០គ្រួសារ នៅសង្កាត់រលួសខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០២០នេះ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។ សម្តេចបានបញ្ជាអោយសង្គ្រោះប្រជាពលរដ្ឋជាមុនសិន រឿងទ្រព្យសម្បត្តិចាំគិតក្រោយ ហើយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ត្រូវការពារទ្រព្យសម្បត្តិទាំងនោះ ពោលគឺអ្នកដឹកចេញ បើមិនមានប័ណ្ណសំគាល់យានយន្តច្បាស់លាស់ទេ មិនអនុញ្ញាតអោយដឹកចេញឡើយ។

            ឯកឧត្តមបន្តថា ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារហើយដែលទទួលរងការលិចលង់នៅក្នុងរាជធានីភ្នំពេញ។ តែសម្រាប់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ និងមានទឹកជ្រៅជាងគេគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោនេះឯង។ ឯកឧត្តមក៏បានស្នើអោយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ បើមានបញ្ហាអ្វីមួយចង់អោយមានការជួយសង្គ្រោះ សូមទាក់ទងមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីអោយអាជ្ញាធរយើងបានជួយសង្គ្រោះទាន់ពេលវេលា។

            គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមកពីស្ទឹងព្រែកត្នោត នៅសង្កាត់រលួសខណ្ឌដង្កោនាព្រឹកថ្ងៃទី១៧ តុលានេះ មានចំនួន៨៦៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ )អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕

img17102003 img17102001 img17102006 img17102005