ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ក្រុមហ៊ុនឯកជន២ ឧបត្ថមថវិកា២ម៉ឺនដុល្លារ និងអង្ករ...

ក្រុមហ៊ុនឯកជន២ ឧបត្ថមថវិកា២ម៉ឺនដុល្លារ និងអង្ករ ៧តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយមេរោគកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, June 18, 2021, 11:29 AM

img170621a1 img170621a5

 

 

 

 

 

             ក្រុមហ៊ុនឯកជនចំនួន២ ក្នុងនោះរួមមានក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អីសួរ៉ិនស៍ ភីអិលស៊ី បានឧបត្ថម ថវិកា ចំនួន ២០.000$ (ម្ភៃពាន់ដុល្លារអាមេរិក) និងអង្ករចំនួន ៧តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ។

            ពិធីប្រគល់ និងទទួលអំណោយពីក្រុមហ៊ុនទាំង២ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង  បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ស៊ុមី (ខេមបូឌា) វ៉ាយរីង ស៊ីស្ទីម ខូអិលធីឌី ដែលបានឧបត្ថម្ភ ថវិកា ចំនួន ២០.000$ (ម្ភៃពាន់ដុល្លារអាមេរិក) និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អីសួរ៉ិនស៍ ភីអិលស៊ី បានឧបត្ថមអង្ករ ចំនួន ៧តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់រដ្ឋបាលខណ្ឌទាំង១៤ និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។

            ឯកឧត្តមអភិបាលបានបន្តថា ៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ពីសំណាក់ក្រុមហ៊ុនទាំង២ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិត និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

img170621a10 img170621a9 img170621a8 img170621a7 img170621a6 img170621a4 img170621a3 img170621a2