ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាស...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះទឹកជំនន់

ថ្ងៃចេញផ្សាយ: Friday, October 16, 2020, 9:20 AM

img16102003 img16102001

 

 

 

 

 

                 ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសលេខទូរស័ព្ទចំនួន១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់ ពាក់ព័ន្ធករណីទឹកជំនន់នៅខណ្ឌដង្កោ។

លេខទូរស័ព្ទត្រូវបានបែកចែកជាពីរក្រុម ដោយមួយក្រុមសម្រាប់មូលដ្ឋានសង្កាត់ស្ពានថ្ម ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានផ្ទាល់តែម្ដង រួមមាន៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406។

ដោយឡែកសម្រាប់ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស រួមមាន៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ទៅទីទួលសុវត្ថិភាព៕

img16102004 img16102002