ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានអាកាសថ្ម...

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានអាកាសថ្មើរជើងនៅក្នុងរាជធានីភ្នំពេញប្រមាណជា ២៥ស្ពានទៀត

ថ្ងៃចេញផ្សាយ: Monday, June 15, 2020, 3:34 PM

img1506202003 img1506202001

 

 

 

 

 

           រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាន។ ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែល ឯកឧត្តម ដឹកនាំ  មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ស្របពេលដែលស្ពាននេះស្ថាបនាបានរួចរាល់ប្រមាណជា៩៥ភាគរតយហើយនោះ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដី និងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរ ជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។

            ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋ ។

            ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សាអង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ពានលីយ៉ុងផាត់ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម្លេះ មានន័យថា យើងបានអភិវឌ្ឍលឿនមុន១០ឆ្នាំ។

            បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media Co,Ltd ថាគិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរ ជើងនៅផ្សារដើមគរនេះបានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែការក្រាលកំរាលថ្មើជើងការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។

ចំណែកស្ពា​នអាកា​សថ្មើ​រជើងនៅត្រង់មុខសាលាបឋមសិក្សា​ស​ន្ធរម៉ុ​ក​ ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កា​ត់​ទទឹង​ផ្លូវ​ម៉ៅសេ​ទុង​២ខ្សែ និងកា​ត់ទ​ទឹងផ្លូ​វក​ម្ពុជាក្រោម២ខ្សែ ​ដើម្បីបង្កលក្ខណៈងាយស្រួល​ដ​ល់សិ​ស្សានុសិ​ស្សបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ​ភា​ព ​ទោះពួកគេមកពីទិស​ខា​ងណា​ក៏ដោ​យ។​

            គួរបញ្ជាក់ថា មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ងចំនួន៣ក​ន្លែ​ងហើ​យ ក្នុងនោះរួមមា​ន​នៅតំបន់ជ​ម្ពូ​វ័ន្ត ខ​ណ្ឌពោធិ៍សែន​ជ័យ មានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីងមានចំនួន១​ក​ន្លែង ហើយបើតាមគម្រោងរ​ដ្ឋ​បាលរា​ជធានី​ភ្នំ​ពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យ​បា​នច្រើនកន្លែងបន្ថែម​ទៀ​ត ​ដើម្បីឆ្លើយតបទៅនឹ​ង​ប្រទេ​ស​ជាតិ មានការអភិវ​ឌ្ឍ​និងទី​ក្រុងមា​ន​ភាព​ស៊ីវិ​ល័យ​ និងបង្កលក្ខណៈងា​យ​ស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់​ផ្លូ​វប្រ​កបដោ​យសុ​វត្ថិ​ភាព៕

img1506202005 img1506202004