ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលថវិកា និងស្បៀងព...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ទទួលថវិកា និងស្បៀងពីក្រុមហ៊ុនវីរៈប៊ុនថាំដើម្បីនាំទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

ថ្ងៃចេញផ្សាយ: Tuesday, September 14, 2021, 5:25 PM

img149218 img149217

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកានិងស្បៀង អាហារមួយចំនួនពីក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីនាំយកទៅចុះសួរសុខទុក្ខ និងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើង ប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

            ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភ ៖ ថវិកា ចំនួន ២០.០០០.០០០រៀល អង្ករចំនូន ២តោន (២០០បាវ ក្នុង១បាវស្មើនិង១០គីឡូក្រាម) មីចំនួន ៣០០កេសតូច, ត្រីខ ចំនួនៈ ២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

            ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែល បានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

img149213 img149214 img149215 img149218 img149219 img1492110 img149211 img149212