ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួ...

ឯកឧត្តមអភិបាលរាជធានី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែកម៉ាស់ក្រណាត់ជូនប្រជាពលរដ្ឋ៤០០គ្រួសារនៅសង្កាត់ឃ្មួញ

ថ្ងៃចេញផ្សាយ: Thursday, November 12, 2020, 3:20 PM

img12112008 img12112006

 

 

 

 

 

            អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឲ្យសង្គមជាតិរបស់យើងគេចបានពីការឆ្លងរីករាលដាលនៃជំងឺនេះ ។

            ការអំពាវនាវរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ០២០នេះ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះចែកម៉ាសការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់នេះ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់អោយប្រជាពលរដ្ឋក្រីក្រដែលមិនមាន លទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ក្នុងការការពារជំងឺកូវីដ-១៩។

            ឯកឧត្តមបញ្ជាក់ថា ម៉ាស់នេះ ប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។

ឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ-១៩ ។

            ឯកឧត្តមម៉ម ប៊ុនហេង ក៏បានមានប្រសាសន៍បញ្ជាក់ថាការចែកម៉ាសជូនប្រជាពលរដ្ឋនេះ យើងចែកជូនតែប្រជាពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការទិញម៉ាសមកប្រើប្រាស់។ ដោយឡែកសម្រាប់កម្មករកម្មការិនីរោងចក្រ ផ្នែកសុខភាពការងារជាអ្នកផ្ដល់ជូននូវកម្មករកម្មការិនីតាមរយៈសហជីពរបស់ពួកគេនៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទាំងអស់គ្នា ៕

img12112002 img12112001 img12112009 img12112008 img12112005 img12112003 img12112004 img12112007