ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋម...

គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាយមហាវិថី សហព័ន្ធរុស្ស៊ី បានចាប់ផ្តើមដំណើរការហើយ

ថ្ងៃចេញផ្សាយ: Tuesday, August 11, 2020, 4:44 PM

img1108202002 img1108202001

 

 

 

 

 

            គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ដោយចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័ន្តបានចាប់ផ្តើមដំណើរការហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) រួចរាល់។

            មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល។

ក្នុងនោះតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីតារា៉សសាំងតូតាល់រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង៦៥០ម៉ែត្រ កម្ពស់ ២ម៉ែត្រ ។ តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះរហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

            មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើង ចាប់ពីតារា៉សសាំងតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រ ក្រុមការងារបានស្ថាបនារួចរាល់ហើយ ហើយពេលនេះថ្ងៃទី១១ សីហានេះ ក្រុមការងារកំពុងស្ថាបនារបងថ្មទៅតាមគម្រោងបន្តទៀត។ ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ ។

            គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះ​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព នៃគម្រោងខាងលើនេះផងដែរ និងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះ ដោយហេតុថាកំណាត់ផ្លូវនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយកាលណោះបងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញទឹកចិត្តស្រលាញ់រាប់អានយ៉ាងខ្លាំងចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោងខាងលើនេះផងដែរ៕

img1108202003

img1108202007 img1108202006 img1108202005 img1108202004