ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ស្បៀងអាហារ ជូនប្រជាពល...

រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ស្បៀងអាហារ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ

ថ្ងៃចេញផ្សាយ: Tuesday, May 11, 2021, 2:40 PM

img1105217 img1105211

 

 

 

 

                 រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ១៥.០០០គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពីរដ្ឋបាលរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំង ១៥.០០០គ្រួសារ ដែលទទួលអំណោយនៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២១នេះរួមមាន៖ ខណ្ឌមានជ័យ ចំនូន ៤.៥៦២គ្រួសារ ខណ្ឌពោធិសែនជ័យ ចំនួន ៦.៩១៣គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣.០២០គ្រួសារ និង ខណ្ឌកំបូលចំនួន ៥០០គ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំ និងបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃ១១ ខែ ឧសភា ឆ្នាំ២០២១នេះ បានចំនួន ៣៧៤.៦៥២គ្រួសារ។

គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់ កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

img1105212 img1105213 img1105214 img1105215 img1105218 img1105216