ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអ...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចែកជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន៥០០គ្រួសារ ដែលត្រូវបានបិទខ្ទុបលំនៅដ្ឋាន នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ថ្ងៃចេញផ្សាយ: Sunday, April 11, 2021, 8:38 AM

img100421b26 img100421b22

 

 

 

 

 

                  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម ចុះចែកអំណោយជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន៥០០គ្រួសារ ដែលត្រូវបានបិទខ្ទុបលំនៅដ្ឋាន ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅទីតាំងផ្ទះជួលចំនួន៣កន្លែង នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវ ក៏ដូចជាការស្នើសុំ ដល់បងប្អូនទាំងអស់មិនគួរធ្វើទំនាក់ទំនងគ្នា ជជែកគ្នា ឬសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ គឺត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឲ្យដាច់ដោយឡែកពីគ្នា ដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់។ ម្យ៉ាងវិញទៀត ខណៈដែលបងប្អូនកំពុងបិទភូមិដ្ឋាននេះ បងប្អូនដាច់ខាតមិនគួរធ្វើទំនាក់ទំនង ជជែកគ្នាលេងឬ សាកសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ។ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាល និងបានធ្វើឲ្យបងប្អូនកម្មករកម្មការិនីរបស់យើងចំនួន៦៣៨នាក់ហើយ ដែលបានឆ្លងនូវជម្ងឺដ៏កាចសាហាវនេះ ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ អំណោយដែលបងប្អូនកម្មករ កម្មការិនី ទាំង៥០០គ្រួសារទទួលបាននេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ ២០កំប៉ុង និងមី១កេស ។

គួរបញ្ជាក់ថា ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាមួយចំនួនដល់អភិបាលរាជធានី-ខេត្ត អនុវត្តនូវការងារមួយចំនួន ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩ ក្នុងនោះ ៖

  1. -គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃអគ្គិសនី រយៈពេល៥ខែ និងផ្តល់ថវិកា១០លានរៀល និងអង្ករ១០០គីឡូក្រាម ។
  2. -គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី រយៈពេល៣ខែ ។
  3. -គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក អគ្គិសនី ក្នុងរយៈពេល២ខែ៖ អ្នកនៅក្រៅតំបន់បិទខ្ទប់ ទទួលបានដូចគោលការណ៍ខាងលើដែរ ។ អ្នកនៅក្នុងតំបន់ បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗ ។

            កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និងថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ (បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ) ៕

img100421b25 img100421b23 img100421b27 img100421b24 img100421b18 img100421b21 img100421b17 img100421b16 img100421b15 img100421b14 img100421b13 img100421b12 img100421b11 img100421b10 img100421b9 img100421b8 img100421b6 img100421b7 img100421b5 img100421b4 img100421b1 img100421b2