ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  លុបចេញវិញ នូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ក្ន...

លុបចេញវិញ នូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយចាត់ទុកថាជាតំបន់តែមួយ

ថ្ងៃចេញផ្សាយ: Friday, April 10, 2020, 2:26 PM

img10042002 img10042001

 

 

 

 

 

             រាជរដ្ឋាភិបាល បានចេញ​សេចក្ដីសម្រេច ស្ដីពី​ការកែសម្រួល​បទបញ្ជា​លេខ ០២ ប​.​ប ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ស្ដីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​បង្ការ និងទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ​  កូ​វីដ​-១៩ ដោយបាន​លុបចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល ដោយ​ចាត់ទុកថា​ជា​តំបន់​តែមួយ​។​

​            យោង​លើ​ស្ថានភាព​ភូមិសាស្ត្រ​និង​តម្រូវការ​ជាក់ស្តែង​ក្នុងការ​បំពេញការងារ ការប្រកបមុខរបរ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ ដោយ​ខកខាន​មិនបាន​របស់​មន្ត្រីរាជការ​សាធារណៈ និយោជក កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​ទូទៅ រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​កែសម្រួល​វិសាលភាព​នៃ​ការដាក់កំហិត លើ​ការធ្វើដំណើរ​ក្នុងប្រទេស ដែល​មានចែង​ក្នុង​បទបញ្ជា លេខ ០២ ប​.​ប ចុះ​ថ្ងៃទី០​៩​ ខែមេសា ​ឆ្នាំ​២០២០ ដូចខាងក្រោម ១) ភូមិសាស្ត្រ    ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់​តែមួយ ដែល​មិន​ស្ថិតនៅក្រោម​វិសាលភាព នៃ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅមក​នោះទេ​។ ២) លុបចេញ​វិញ​នូវ​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយទៀត នៅក្នុង​ខេត្ត​តែមួយ ដោយ​រក្សា​ទុកជា​ធរមាន នូវ​ការហាមឃាត់ ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​៕