ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់នឹងទទួលបាន...

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់នឹងទទួលបានចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ ទាំងអស់គ្នា

ថ្ងៃចេញផ្សាយ: Sunday, May 09, 2021, 2:33 PM

img090521b3 img090521b13

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននឹងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ នឹងបានទទួលការចាក់បាក់សាំងការពារជម្ងឺកូវីដ-១៩ គ្រប់គ្នា ដែលការចាក់វ៉ាក់សាំងនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ ហើយបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងសម្រាប់ចាក់ជូនបងប្អូនមិនខ្វះនោះទេ។

            ការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងឱកាសដែល ឯកឧត្តម និងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង ចុះទៅពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីជម្រុញអោយការចាក់វ៉ាក់សាំងនេះ ដំណើរបានរលូន ជាមួយនិងការរក្សាគម្លាតសុវត្ថិភាព កាត់បន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ។

            ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ៖ ក្នុងយុទ្ធនាការនេះ អាជ្ញាធររាជធានីភ្នំពេញ បានសហការគ្នាបានយ៉ាងល្អ ជាមួយក្រុមប្រតិបត្តិយុទ្ធនានៃការចាក់វ៉ាក់សាំង ក្នុងការរៀបចំទីតាំងចាក់វ៉ាក់សាំង នៅតំបន់ក្រហម នៅក្នុងខណ្ឌដែលមានការរីករាលដាលជម្ងឺកូវីដ-១៩ ដោយក្នុងតំបន់ប្រហមនេះត្រូវបានបែងចែកជាដំណាក់កាលនៃការចាក់ផងដែរ។

            ឯកឧត្តមអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ៖ ក្រោយពីចាក់វ៉ាក់សាំងការពារកូវីត-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតនៅទូទាំងរាជធានីភ្នំពេញ មិនថាតំបន់លឿង លឿងទុំ ឬ តំបន់ក្រហមនោះទេ ដោយយើងត្រូវចាក់ជាដំណាក់កាល ពោលគឺយើងត្រូវតែចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់។

            ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរណាស់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែផ្ដល់នូវការចាក់វ៉ាក់សាំងប៉ុណ្ណោះទេ នៅបានផ្ដល់ជាស្បៀងអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម បានជាង៣០ម៉ឺនគ្រួសារថែមទៀត។

            ជុំវិញនៃការចាក់វ៉ាក់សាំងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈនៃការចុះទៅពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវី-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងនោះ ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បើមាននរណាម្នាក់យកលុយពីការចាក់វ៉ាក់សាំងនេះ សូមរាយការណ៍ជាបន្ទាន់មកក្រុមការងារ ដើម្បីយើងមានវិធានការចំពោះបុគ្គលដែលបានប្រព្រឹត្តខុសទាំងនោះ ព្រោះថាការចាក់វ៉ាក់សាំង សម្ដេចតេជោនាយករដ្ឋមន្រ្តី មិនតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់បរិច្ចាគលុយកាក់ទៅលើការចាក់វ៉ាក់សាំងការពារកូវី-១៩ នោះទេ៕

img090521b11 img090521b6 img090521b12 img090521b14 img090521b1 img090521b8 img090521b5 img090521b4