ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេច...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចយកវិទ្យាល័យ ជា ស៊ីម សាមគ្គី ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, April 09, 2021, 4:51 PM

img090421e04 img090421e16

 

 

 

 

 

                អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្រេចយកវិទ្យាល័យ ជា ស៊ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ក្រោយសន្ទុះនៃការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ កាន់តែខ្លាំង។

នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ដ្រីជំនាញ ពិសេសមន្ដ្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងវិទ្យាល័យមួយនេះ ជាកន្លែងសម្រាកព្យាបាល ដែលមានចំនួន២០០គ្រែ។

គួរជម្រាបថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៥៧៦នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅ រាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣.៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣.០៧២នាក់, អ្នកជាសះស្បើយចំនួន ១.៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១.៥៩១នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

img090421e17 img090421e09 img090421e16 img090421e15 img090421e14 img090421e13 img090421e12 img090421e11 img090421e10 img090421e08 img090421e07 img090421e01 img090421e02 img090421e03 img090421e05 img090421e06