ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការសាឡាងចម្លងពីក...

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកកោះពេជ្រ ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស

ថ្ងៃចេញផ្សាយ: Friday, April 09, 2021, 11:27 AM

img090421004 img090421001

 

 

 

 

 

          រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្ត និងអ្នកដំណើរឆ្លងពីកោះនរា មកកាន់មជ្ឈមណ្ឌលកោះពេជ្រ។

ការដាក់ឱ្យដំណើរការសាឡាងទាំងពីរគ្រឿងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពងដំណើរការជួសជុលផងនោះ។

សូមបញ្ជាក់ថា៖ សាឡាងនេះនឹងដំណើរការចម្លងពីម៉ោង ៥៖៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់៕

img090421006 img090421005 img090421003 img090421002