ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អ្នកនៅរាជធានីភ្នំពេញ អាចចេញទៅខេត្តបាន តែត្រូវគោ...

អ្នកនៅរាជធានីភ្នំពេញ អាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ, អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, May 06, 2021, 12:07 PM

img0605211 img0605215

 

 

 

 

 

             អ្វីដែលជាចម្ងល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការចេញ-ចូលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការបិទខ្ទប់ (Lockdown) ត្រូវបានលាតត្រដាងតាមរយៈសន្និសីទ សារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ។

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។

ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។

សូមជម្រាបថា តាមរយៈសេចក្ដីណែនាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

សម្រាប់អ្នកដែលធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជាការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកាសដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជាការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក   រយៈពេល១៤ថ្ងៃជាកំហិត៕

img0605216 img0605215 img0605214 img0605212 img0605213 img0605217