ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ចែកជូនអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំន...

ចែកជូនអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូក

ថ្ងៃចេញផ្សាយ: Tuesday, January 07, 2020, 9:11 AM

img06012002 img06012001

 

 

 

 

 

              ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមនឹងសហការី នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារ ស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អំណោយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលចែកជូនក្នុងពេលនោះ ដោយក្នុងមួយគ្រួសារទទួលបាន៖ តង់កៅស៊ូចំនួន១(ទំហំ៤មx៦ម),អង្ករចំនួន៣០គីឡូក្រាម,មីជាតិចំនួន១កេសតូច,ទឹកបរិសុទ្ធចំនួន១កេស,ទឹកត្រីចំនួន១យូរ(៦ដប),ទឹកស៊ីអឺវចំនួន១យួរ(៦ដប),ទឹកក្រូចចំនួន១យូរ(៤កំប៉ុង), ស្ករសចំនួន១គីឡូក្រាម,ទឹកដោះគោចំនួន២កំប៉ុង,តែចំនួន៥កញ្ចប់ និងថវិកាចំនួន ៥០.០០០រៀល។

                សូមបញ្ជាក់ថាលំនៅដ្ឋានប្រជាព​លរដ្ឋនៅអមតាមផ្លូវរថភ្លើង ​ត្រូវភ្លើងឆេះអស់១៥ល្វែង ស្មើ ១៦០បន្ទប់ ជួល គិតជាចំនួនគ្រួសារ ១៧៥គ្រួសារ កាលពីវេលា​ម៉ោ​ង  ១​និ​ង៣​០​នាទីរំលងអធ្រាត្រ​ចូល​ថ្ងៃ​ទី០​៦ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវរថភ្លើង ក្រុមទី១ ភូមិ​បា​ក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថ​កិច្ចបានឲ្យ​ដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិ​ភ័​យនេះមិនមានមនុស្សរងរបួសនោះ​ទេដោយរងការខូច​ខា​តសម្ភារមួយ​ចំនួ​នធំនិងផ្ទះប្រជាពរដ្ឋ១​៥​​ខ្នងត្រូវអគ្គិភ័យ​ឆេះអស់ទាំង​ស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចន្តអគ្គិស​នី​​ ចំណែករថយន្តពន្លត់អ​គ្គិ​ភ័យ​មក​ចំ​នួន៤​២​គ្រឿ​ងនិង​ប្រើប្រាស់​អស់​ទឹ​ក ៣៨៨ម៉ែត្រគូប អគ្គិភ័យក៏រល​ត់​ទៅវិញ​ទាំងស្រុ​ងនៅម៉ោង៣និង០០នាទីទៀបភ្លឺ៕

img06012005 img06012003