ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំអ...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញ កាយប្រឡាយបើកមុខទឹក នៅទីតាំងស្របវិថីឈ្នះឈ្នះ ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិចរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, October 05, 2020, 9:50 AM

img0510202003 img0510202002

 

 

 

 

 

           ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧតុនិយម កាយប្រឡាយអមវិថីឈ្នះឈ្នះ ចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ដែលបណ្តាលឲ្យស្ទះទឹក ពេលភ្លៀងធ្លាក់យ៉ាងគំហុក និងហូរចាក់បន្ថែមមកពីស្រុកអង្គស្នូល ខេត្តកណ្តាល និងកំពង់ស្ពឺ ហើយមួយចំណែកទៀត ធ្វើឲ្យកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ផងដែរ។

ការបញ្ជានេះបានធ្វើឡើងក្នុងឱកាសចុះទៅពិនិត្យស្ថានភាពជាក់ស្តែងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល ប៉ែកខាងលិចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមម ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ដែនដីពាក់ពន្ធ័ ចុះទៅពិនិត្យជាក់ស្តែងនៅទីតាំង ដែលទទួលរងការលិចខ្លាំងដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដោយណែនាំអោយយកគ្រឿងចក្រកាយបើកមុខទឹក ២កន្លែង អមផ្លូវរថភ្លើង ដើម្បីនាំទឹកទៅប្រឡាយត្រពាំងក្រសាំងធ្លាក់ទៅស្ថានីយ៍បូមទឹកទួលសំពៅ។

ជាវិធានការដោះស្រាយ រំដោះជំនន់ទឹកភ្លៀងនេះដែរ ឯកឧត្តមអភិបាល បានប្រាប់ទៅអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវពិនិត្យមើលការរំលោភចំណីប្រឡាយនៅផ្លូវឆេកូ ក្នុងខណ្ឌពោធិសែនជ័យ ដែលមានទទឹង៥០ម៉ែត្រនោះ ត្រូវឲ្យប្រជាពលរដ្ឋរុះរើសំណង់ដែលរំលោភនោះចេញឲ្យអស់ ដើម្បីរក្សាស្ថានភាពប្រឡាយដូចដើមវិញ។ អាជ្ញាធរត្រូវតាមដានពីស្ថានភាពនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ហើយក៏សូមឲ្យប្រជាពលរដ្ឋ មានការយោគយល់ទៅលើផលប៉ះពាល់ ដោយសារតែការជន់លិចដោយជំនន់ទឹកភ្លៀងនេះដែរ។

img0510202001 img0510202004 img0510202005 img0510202006 img0510202007 img0510202008 img0510202009 img05102020010 img05102020011 img05102020012 img05102020013 img05102020014 img05102020015 img05102020016 img05102020017 img05102020018 img05102020019 img05102020020