ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជាពលរដ្ឋចំនួន ៧.៩៨៨គ្រួសារ ស្មើនឹង ៧.៩៨៨បន្ទ...

ប្រជាពលរដ្ឋចំនួន ៧.៩៨៨គ្រួសារ ស្មើនឹង ៧.៩៨៨បន្ទប់ នៅភូមិព្រៃទារ១ សង្កាត់ចោមចៅ ទី៣ បានទទួលអំណោយសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌក្នុងពេលបិទខ្ទប់

ថ្ងៃចេញផ្សាយ: Saturday, June 05, 2021, 2:51 PM

img050621a12 img050621a7

 

 

 

 

 

            ក្នុងពេលចែកអំណោយ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា ៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានសុខមោលភាពល្អ ជៀសវាង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩  ខណៈដែលជម្ងឺនេះបាននឹងកំពុងវាយលុកនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

            ប្រសាសន៍លើកឡើងបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ខណៈដែលឯកឧត្តមដឹកនាំអាជ្ញាធរនិងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួ ៧.៩៨៨គ្រួសារ នៅក្នុងតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទប់ភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួ ៧.៩៨៨គ្រួសារ ស្មើនឹង ៧.៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ១កេស។

            ឯកឧត្តមបានបន្ដថា ៖ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបាន    កសាងប្រទេសជាតិមួយនេះពីបាតដៃទទេរហូតមានការអភិវឌ្ឍរីកចំរើន មានទាំងរោងចក្រ សហគ្រាស កម្មករ   កម្មការីនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាង ក្នុងការលុបបំបាត់ និងកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារ និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន។

            ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩នេះ បានចំនួនជាង១០ម៉ឺន៥ពាន់គ្រួសារហើយ។ ជាក់ស្តែងនៅពេលនេះយើងបានបន្តការចែកជូនប្រជាពលរដ្ឋចំនួន ៧.៩៨៨គ្រួសារទៀត នៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនេះថែមទៀត៕

img050621a4 img050621a17

 

 

 

 

 

 

 

img050621a12 img050621a1 img050621a18 img050621a2 img050621a6 img050621a5 img050621a8 img050621a9 img050621a10 img050621a14 img050621a15 img050621a16 img050621a19 img050621a20 img050621a21 img050621a13 img050621a3