ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ទឹកជំនន់បានបំភ្លេចបំផ្លាញ ផ្លូវអស់២៩ខ្សែនៅក្នុង...

ទឹកជំនន់បានបំភ្លេចបំផ្លាញ ផ្លូវអស់២៩ខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, November 03, 2020, 3:26 PM

img031120a019 img031120a018

 

 

 

 

 

           ផ្លូវប្រមាណជា២៩ខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានទទួលរងការខូចខាត ក្រោយពីទឹកជំនន់បានជន់លិចតំបន់មួយចំនួននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសនៅតំបន់ជាយក្រុង ដោយ ផ្លូវខ្លះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងផ្លូវខ្លះទៀតទទួលរងការខូចខាតជាមធ្យម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីផ្លូវទាំង២៩ខ្សែនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការជួសជុលឡើងវិញជាបណ្តើរៗហើយ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍បណ្ដោះអាសន្ន។

            នេះបើតាមការបញ្ជាក់ពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

            លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍ឲ្យដឹងថាក្រោយពីទឹកជំនន់បានវាយលុកមកលើភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឲ្យផ្លូវចំនួន២៩ខ្សែ ទទួលរងការខូចខាត ក្នុងនោះអាជ្ញាធររាជធានីភ្នំពេញបានធ្វើការជួសជុលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរខ្លះហើយ ដូចជាផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវព្រៃស និងផ្លូវលេខ ២០A ចាប់ពីរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ ដល់ស្រុកកណ្តាលស្ទឹង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ ត្រូវបានជួសជុលរួច និងដាក់អោយចរាចរជាបណ្តោះអាសន្ន។ ផ្លូវលេខ ២១៧ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវ បានដាក់អោយចរាចរចំពោះរថយន្តទេសចរ ត្រីចក្រយានយន្ត និងទោចក្រយានយន្ត លើកលែងរថយន្តដឹកជញ្ជូនធុនធ្ងន់។

លោកបន្តថា ចំពោះផ្លូវជាតិលេខ ៤ បាននិងកំពុងជួសជុល និងដាក់អោយចរាចរយានយន្តគ្រប់ប្រភេទ ឯទំនប់ស្ទឹងព្រែកត្នោតក្នុងសង្កាត់ស្ពានថ្ម ក៏បាននឹងកំពុងជួសជុល និងអាចធ្វើចរាចរជាធម្មតាឡើងវិញផងដែរ។

            ក្រៅពីនេះសួនច្បារប្រវែងប្រមាណជា៣គីឡូម៉ែត្រ ក៏បានទទួលរងការខូចខាតដោយទឹកជំនន់នេះផងដែរដែលសួនច្បារទាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុលឡើងវិញផងដែរ៕

img031120a017 img031120a016 img031120a015 img031120a014 img031120a013 img031120a012 img031120a011 img031120a010 img031120a09 img031120a08 img031120a07 img031120a06 img031120a05 img031120a04 img031120a03 img031120a02 img031120a01