ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ​មេីល​...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ​មេីល​ស្ថានភាព​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ បន្ទាប់ពីបំរាមគោចរចាប់ផ្ដេីមអនុវត្ត

ថ្ងៃចេញផ្សាយ: Friday, April 02, 2021, 8:43 PM

img020421011 img020421010

 

 

 

 

 

             រាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗនៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវ
បំរាមគោចរ ដែលបាននិងកំពុងអនុវត្តនាយប់នោះ។
              បំរាមគោចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយមាន​រយៈពេល​ពីរសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨:០០យប់រហូតដល់ម៉ោង៥:០០ភ្លឺ។
              នាក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណ ០៨:០០ នារាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ឯឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញនិងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ បណ្ណសំគាល់ខ្លួន ព្រមទាំងលិខិតឧទ្ទេសនាមឬលិខិតបញ្ជាបេសកកម្មដែលចេញដោយអង្គភាពឬក្រុមហ៊ុន រួចអនុញ្ញាតអោយពួកគាត់បន្តធ្វើដំណើរជាធម្មតា។
             ក្រោយពីបានពិនិត្យនៅទីតាំងខាងលើរួច ឯកឧត្តម ឃួង ស្រេង ក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅក្នុងខណ្ឌ​ឬស្សីកែវ​បន្តទៀត រួចបន្តទៅគោលដៅផ្សេង ដទៃទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោចរនេះ៕

img020421005 img020421012 img020421004 img020421003 img020421002 img020421001 img020421020 img020421025 img020421024 img020421019 img020421023 img020421018 img020421022 img020421017 img020421021 img020421016 img020421015 img020421014 img020421013 img020421009 img020421008 img020421006