ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  កិច្ចប្រជុំ​សាមញ្ញលើក​ទី៥ របស់ក្រុមប្រឹក្សារាជធ...

កិច្ចប្រជុំ​សាមញ្ញលើក​ទី៥ របស់ក្រុមប្រឹក្សារាជធានី​ភ្នំពេញ​អាណត្តិ​ទី២

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 9:50 AM

រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ១៩រូប លើ២១រូប (អវត្តមាន២រូប មានច្បាប់អនុញ្ញាត១រូប និងសុំលាលែងពីមុខតំណែង ១រូប) គណៈអភិបាលរាជធានីភ្នំពេញចំនួន ៤រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និងប្រធានមន្ទីរ-អង្គភាព​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ​ចំនួន ៥៣រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងប្រជាពលរដ្ឋចំនួន ៩រូប សរុប​វត្តមាន​ទាំង​អស់​ចំនួន ៨៥រូប ។