ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីកាត់បន្ថ...

អភិបាលរាជធានីភ្នំពេញ ប្រកាសពីផែនការថ្មីកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈផ្អែម នៅតាមសាលា ដើម្បីសុខុមាលភាពទីក្រុង

ថ្ងៃចេញផ្សាយ: Friday, December 13, 2019, 1:41 PM

                ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការកាត់បន្ថយ ការទទួលទានភេសជ្ជៈផ្អែម នៅតាមសាលារៀន ដើម្បីសុខុមាលភាពទីក្រុង ធានាឲ្យមានអាយុជីវិតយូរអង្វែង។

                ការប្រកាសផែនការថ្មីនេះ ជាផ្នែកមួយនៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង ដែលជា បណ្តាញពិភពលោកដ៏ល្បីល្បាញ នៃទីក្រុងចំនួន៧០ ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីក ឬជំងឺទឹកនោមផ្អែម) និងរបួស។

ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង កំពុងពង្រីកខ្លួនពី៥៤ទីក្រុង ទៅ៧០ទីក្រុង ដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង ៣០០លាននាក់ រស់នៅជុំវិញពិភពលោក។

               ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងសុខភាពសាធារណៈ ទាមទារនូវសកម្មភាពមុតមំា ដោយឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ជាមួយភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងបន្ទាប់ពីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩។

ឯកឧត្តមបញ្ជាក់ថា «យើងមានមោទនភាព ក្នុងការចូលរួមជាផ្នែកមួយរបស់ក្រុមលេចធ្លោ នៃទីក្រុងកំពុងធ្វើការធានាឲ្យមានអាយុជីវិតយូរអង្វែង និងពេលលេញជូនប្រជាពលរដ្ឋ។ តាមរយៈភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងការខិតខំរបស់យើង នៅក្នុងវិស័យនេះមានផលវិជ្ជមានដ៏អស្ចារ្យ។ យើងកំពុងអនុវត្តផែនការពិភពលោក ដើម្បីសុខុមាលភាពទីក្រុងដ៏មានប្រសិទ្ធិភាព»

Dr. Kelly Henning ដែលជាអ្នកដឹកនាំកម្មវិធីសុខភាពសាធារណៈនៅ Bloomberg Philanthropies បានអបអរសាទររដ្ឋបាលរាជធានីភ្នំពេញ។  លោកថា «មាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយ មានសុខុមាលភាពរត់តាមរយៈទីក្រុង។ បច្ចុប្បន្នមនុស្សភាគច្រើន នៅក្នុងពិភពលោករស់នៅតាមទីប្រជុំជន និងទីក្រុងអាចអនុវត្តយ៉ាងឆាប់រហ័ស នូវគោលនយោបាយប្រកបដោយអត្ថន័យ» ភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង បង្រួបបង្រួមអភិបាលក្រុង ដែលបានប្តេជ្ញាចិត្តធ្វើសកម្មភាព។ ជាមួយនិងការពង្រីកខ្លួន ភាពជាដៃគូ រហូតដល់៧០ទីក្រុង យើងកំពុងបង្ការអ្នកស្លាប់ ដែលមិនត្រូវស្លាប់ដោយជំងឺមិនឆ្លង និងរបួសចំនួនរាប់លាននាក់ និងកំពុងគាំពារសុខភាពមនុស្សជំនាន់ក្រោយ។

នៅរាជធានីភ្នំពេញ ការទទួលទានភេសជ្ជៈផ្អែម កំពុងចោទជាបញ្ហា។ នៅឆ្នាំ២០១៣ ការអង្កេតតាមសាលារៀន របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា៥២% នៃយុវសិស្សរស់នៅទីក្រុង ញាំភេសជ្ជៈផ្អែម យ៉ាងតិច១កំប៉ុងក្នុង១ថ្ងៃ និងលើសពី៦០% បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈផ្អែម ឬអាហារឆ្អិនស្រាប់នៅពេលមើលទូរទស្សន៍ ឬលេងវីដេអូហ្គេម។

ann13121901ann13121902

ann13121903