ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ​វឌ្ឍនភាព​នៃ​ការងារ​ដំឡើងភ្លើង​បំភ្លឺ​សាធារណៈ​ក...

​វឌ្ឍនភាព​នៃ​ការងារ​ដំឡើងភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​

ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:44 PM

ភ្លើង​បំភ្លឺ​សាធារណៈ​ និង​សួនច្បារ​ គឺជាចំណុចទាក់ទាញដ៏សំខាន់នៃទីក្រុងស៊ីវិល័យ!

នារសៀល​ថ្ងៃទី​០៤​ ខែ​សីហា​នេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​អង្គ​ប្រជុំ​ស្ដីពី​វឌ្ឍនភាព​នៃ​ការងារ​ដំឡើងភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

20626836_780689932111761_4028935910772348155_o20543564_780690078778413_1642780172212819745_o

ពេល​រាត្រី​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ ហើយក៏បាន​បង្កើន​សម្រស់​រាជធានីភ្នំពេញ​នាពេល​រាត្រី​អោយកាន់​តែស្រស់បំព្រង​ថែមទៀត។ ដោយក្នុង​នោះឯកឧត្ដម​ប្រធានក៏បាន​ស្នើដល់​​ក្រុមហ៊ុនត្រូវ​គោរព​តាម​កិច្ច​សន្យា​ដែល​បាន​ចុះ​ជាមួយ​នឹង​សាលារាជធានី​ភ្នំពេញ​ ហើយចំពោះ​ការ​ផ្លាស់ប្ដូរ​គោមអំពូលថ្មីតែនៅមិន​ភ្លឺ​សូម​អោយ​ក្រុមហ៊ុន​ពិនិត្យ​ឡើងវិញ​ផង​ ដោយ​ឡែក​ខណ្ឌទាំង​អស់​សហការចូលរួម​អនុវត្តន៍​ការ​ងារ​នេះអោយ​ប្រសិទ្ធភាព​ ​ត្រូវ​ដើរ​មើល​ បង្គោល​ភ្លើង​ គោមអំពូល​ ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ និង​សួនច្បារ​ ត្រូវ​ដឹង​ទុក្ខ​ធុរៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ហើយតាម​ខណ្ឌទាំង​អស់​ត្រូវ​ធ្វើ​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​វេច​ខ្ចប់​សំរាម​របស់​ពួកគាត់​អោយបាន​ត្រឹមត្រូវ​មុននឹង​បញ្ចេញ​មកក្រៅ៕