ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទីក្រុុងទេសចរណ៏អនុតំ...

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទីក្រុុងទេសចរណ៏អនុតំបន់ទន្លេមេង្គក្រោម

ថ្ងៃចេញផ្សាយ: Wednesday, February 17, 2016, 9:23 AM

នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៦ នៅវេលាម៉ោង ០៨: ០០ ព្រឹក ដល់ ១២:៣០ រសៀល កិច្ចប្រជុំលើកទី៤ របស់ “ មន្ត្រីជាន់ខ្ពស់ទីក្រុងទេសចរណ៏អនុតំបន់ទន្លេមេគង្គក្រោម” ក្រោមដឹកនាំ និងពិភាក្សាដោយ អធិបតីភាពរបស់ លោក ហ៊យ ភារក្ស អគ្គនាយករងនៃក្រសួងទេសចរណ៏ និង លោក តាំង សុចិត្រគ្រឹស្នា ប្រធាននាយកដា្ឋនទេសចណ៏ កិច្ចប្រជុំធ្វើនៅក្នុងសណ្ឋាគារភ្នំពេញ ។ ដែលជារួមមានប្រទេសជាសមាជិកចំនួនប្រាំប្រទេសដូចជា ព្រះរាជាណាចក្រកម្ពុជា ព្រះរាណាចក្រថៃ សង្គមប្រជាមានិតឡាវ សង្គមប្រជាមានិតវៀតណាម និង ប្រទេសមីយ៉ាន់ម៉ា ។ កិច្ចប្រជុំមានជាអាទិ៏៖ 
១. បង្ហាញពីរបាយការណ៏ដែលបានប្រជុំកន្លងមកនៅបណ្តាលប្រទេស ដូចជា វៀតណាម ថៃ 
២. រៀបចំគំរោងរបស់ទេសចរណ៏ ក្នុង រយៈពេលបីឆ្នាំទៅមុខទៀតចាប់ពី ២០១៦ដល់ ២០១៨ 
-រៀបចំពិភាក្សា ធ្វើរូបសញ្ញាណរបស់ទេសចរណ៏អនុតំបន់ទន្លេមេគង្គក្រោម ( LOGO ) 
-បញ្ជូននិស្សិត ទាំងបីប្រទេស ចំនួន៦នាក់ ដើម្បីផ្លាស់ប្តូរការសិក្សា រួមមាន ប្រទេស ព្រះរាជាណាចក្រកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា នៅប្រទេស ថៃ និង វៀតណាម ។ 
-ការបង្កើតគេហទំព័រ Website ជាដើម ជារួមបានអនុម័តយក Page Bangkok 
សូមបញ្ជាកផងដែរថា‬ សមាជិករួមមានតំណាងព្រះរាជាណាចក្រកម្ពុជា៦នាក់ ថៃ៥នាក់ ឡាវ៣នាក់ វៀតណាម៣នាក់ មីយ៉ាន់ម៉ា១នាក់។ កិច្ចប្រជុំនេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦៕

12729093_532006016980155_6823485823774121185_n 12733606_532005970313493_6063707950338422773_n