ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ​ពិធីបើក​សម្ពោធ​ជា​ផ្លូវ​ការ​ ផ្សារ​ឌីហា្វ​ លក់...

​ពិធីបើក​សម្ពោធ​ជា​ផ្លូវ​ការ​ ផ្សារ​ឌីហា្វ​ លក់​គ្រឿង​សំណង់​ និង​សម្ភារតុបតែង​អន្តរជាតិ

ថ្ងៃចេញផ្សាយ: Saturday, October 07, 2017, 10:30 AM

សន្តិភាព និងស្ថេរភាពសង្គម គឺជាគ្រឹះនៃអ្វីៗទាំងឡាយ ដែលយើងមានសព្វថ្ងៃ ។ 
……
នាព្រឹក​ថ្ងៃទី​០៧​ ខែ​តុលា​ ឆ្នាំ​២០១៧​, ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ ជា​ សុីណា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើក​សម្ពោធ​ជា​ផ្លូវ​ការ​ ផ្សារ​ឌីហា្វ​ លក់​គ្រឿង​សំណង់​ និង​សម្ភារតុបតែង​អន្តរជាតិ​ ដែល​មានផ្ទៃដីទំហំពីរហិចតា ​មានទីតាំងតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​០១​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​រដ្ឋបាល​ភ្នំពេញ​ ។​

22219807_808754835971937_2262001487207550174_o 22254794_808754699305284_8297275770907490264_o

តាមរយៈសន្តិភាព និងស្ថេរភាពនយោបាយនេះ បានជំរុញអោយកម្ពុជា មានការរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគឯកជន ។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ វិស័យវិនិយោគឯកជន មានការកើនឡើងជាលំដាប់ ជាមួយគ្នានេះ​សាលា​រាជធានី​ភ្នំពេញ​ សូមស្វាគមន៍​វិនិយោគិនបរទេស​មក​​ធ្វើ​ការ​វិនិយោគ​​ក្នុង​រាជធានី​ភ្នំពេញ គ្រប់វិស័យ​ ​។

ជា​ចុងក្រោយ​ឯកឧត្ដម​អភិបាល​ ក៏​បាន​ផ្ដាំផ្ញើ​ទៅដល់​ក្រុមហ៊ុន​ឌីហ្វា​ ពង្រីកនូវ​វិសាលភាព​របស់​ខ្លួន​អោយ​កាន់​តែ​ធំជាងនេះ​ ដែលអាចឈានទៅដល់ការ​សាងសង់​រោងចក្រ​សម្រាប់​ផ្គត់ផ្គង់​សម្ភារសំណង់​នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ ​។