ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំ...

​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំនួន​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ

ថ្ងៃចេញផ្សាយ: Tuesday, February 12, 2019, 11:25 AM

នារសៀលថ្ងៃ​អង្គារ ០៨កើត ខែមាឃ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានបើក​កិច្ចប្រជុំ​ស្ដីពី​ការ​ជួយ​សម្រួល​ការងារ​មួយចំនួន​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ។​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ឯកភាព និងទទួល​យកសំណើ​មួយ​ចំនួន​របស់​ក្រសួង​ការពារ​ជាតិ ដើម្បី​ជួយ​សម្រួល​ការ​ងារ​ ដូចជា​បញ្ហា​សំអាត​អនាម័យ​បរិស្ថាន ការ​ថែ​ទាំ​សួន ដើមឈើ ការលាង​សំអាត​ការីឡា និង​បញ្ហា​ទឹក ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ​៕

51844994_1109526585894759_4131805194981736448_o 51675149_1109525365894881_7518057681454628864_o