ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម អភិបាល រាជធានីភ្នំពេញអញ្ជើងចុះពិនិត្យអា...

ឯកឧត្តម អភិបាល រាជធានីភ្នំពេញអញ្ជើងចុះពិនិត្យអាងស្តុបទឹកបឹងត្របែក

ថ្ងៃចេញផ្សាយ: Monday, February 15, 2016, 3:03 PM

នៅរសៀល ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង២:៣០ ឯកឧត្តមអភិបាល ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្រ្តីពាក់ព័ន្ធទាំងអស់បានចុះត្រួតពិនិត្យអាងស្តុប ទឹកបឹងត្របែកខាងត្បួង នឹងត្រួតពិនិត្យមើលប្រឡាយដើម្បីធ្វើការស្តាប្រឡាយឡើងវិញនិងធ្វើផ្លូវសង ខាងប្រឡាយ។ជាចុងក្រោយ ឯកឧត្តម អភិបាល សំណូមពរដល់ចៅសង្កាត់ និងប្រធានភូមិនូវ ៣ ចំណុចដូចខាងក្រោមៈ
ទី១-អោយអាជ្ញាធរចៅសង្កាត់និងប្រធានភូមិ គ្រប់គ្រងចំនួនបងប្អូនដែលរស់នៅក្នុង មូលដ្ឋាន និង កំណត់ចំនួនអ្នកជួលផ្ទះនៅទីនោះឲ្យបានជាក់លាក់។
ទី២-ហាមការចាក់ដីបន្ថែម និងការសាងសង់ផ្ទះថ្មីៗបន្ថែមទៀតនៅលើដីបឹង និងប្រឡាយ
ទី៣-រៀបចំយន្តការណ៍ពីសាលាក្រុង សាលាខណ្ឌ និងមន្រី្តពាក់ព័ន្ធ រៀបចំដាក់ការិយាល័យនៅ នឹងកន្លែង ដើម្បីឲ្យ ប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកធ្វើការដោះស្រាយជួនគាត់។

12717250_530677533779670_697333638438732812_n 12745913_530677517113005_270990813448907243_n